ចូលប្រើប្រាស់
/
អ៊ីម៉ែល
/
ការងារ
ជ្រើសរើសភាសា:
Khmer
English
ទំព័រដើម
អំពីមន្ទីរ សហវ.
អំពីមន្ទីរ សហវ.
សាររបស់ប្រធានមន្ទីរ សហវ.
រចនាសម្ព័ន្ធមន្ទីរ សហវ.
បណ្តុំឯកសារ
សេចក្តីប្រកាសព័ត៌មាន
សន្ទរកថា
សេចក្តីប្រកាសព័ត៌មាន
ទាញយក
កម្មវិធីបំលែងខ្មែរយូនីកូដ
ពុម្ភអក្សរខ្មែរគ្រប់ប្រភេទ
ឯកសារចម្បង
ឯកសារទី១
ឯកសារទី២
បោះពុម្ភផ្សាយ
ថវិកាសង្ខេប
ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល
និន្នាការសេដ្ឋកិច្ចសង្គម
ច្បាប់ និងបទបញ្ញតិ
ពាណិជ្ជកម្ម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សារាចរ
លិខិតបទដ្ឋានគតិយុត្ត
ផ្សេងៗ
ព័ត៌មានសេដ្ឋកិច្ច និងសង្គម
ព័ត៌មានប្រជាសាស្ត្រ
កសិកម្ម
អាជីវកម្ម
ការអប់រំ
សុខភាព
រដ្ឋបាល និងសន្តិសុខ
ដំណឹង & ព្រឹត្តិការណ៍
ព័ត៌មាន
ព្រឹត្តិការណ៍
សេវាសាធារណៈ
ការងារ
ទំនាក់ទំនង
ទំព័រដើម
អំពីមន្ទីរ សហវ.
ត្រឡប់ក្រោយ
អំពីមន្ទីរ សហវ.
សាររបស់ប្រធានមន្ទីរ សហវ.
រចនាសម្ព័ន្ធមន្ទីរ សហវ.
បណ្តុំឯកសារ
ត្រឡប់ក្រោយ
សេចក្តីប្រកាសព័ត៌មាន
សន្ទរកថា
សេចក្តីប្រកាសព័ត៌មាន
ទាញយក
កម្មវិធីបំលែងខ្មែរយូនីកូដ
ពុម្ភអក្សរខ្មែរគ្រប់ប្រភេទ
ឯកសារចម្បង
ឯកសារទី១
ឯកសារទី២
បោះពុម្ភផ្សាយ
ថវិកាសង្ខេប
ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល
និន្នាការសេដ្ឋកិច្ចសង្គម
ច្បាប់ និងបទបញ្ញតិ
ពាណិជ្ជកម្ម
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សារាចរ
លិខិតបទដ្ឋានគតិយុត្ត
ផ្សេងៗ
ព័ត៌មានសេដ្ឋកិច្ច និងសង្គម
ត្រឡប់ក្រោយ
ព័ត៌មានសេដ្ឋកិច្ច និងសង្គម
ព័ត៌មានប្រជាសាស្ត្រ
កសិកម្ម
អាជីវកម្ម
ការអប់រំ
សុខភាព
រដ្ឋបាល និងសន្តិសុខ
ដំណឹង & ព្រឹត្តិការណ៍
ត្រឡប់ក្រោយ
ព័ត៌មាន
ព្រឹត្តិការណ៍
សេវាសាធារណៈ
ការងារ
ទំនាក់ទំនង
ទំព័រដើម
អំពីមន្ទីរខេត្ត
លិខិតបទដ្ឋានគតិយុត្ត
ដំណឹង និងព្រឹត្តិការណ៍
Back to list
ទាញយកឯកសារ
Istanbul
Mardin
Amed
ទាញយកឯកសារ
Istanbul
Mardin
Amed
ព័ត៌មានសេដ្ឋកិច្ច និងសង្គម
Main Menu
ដំណឹង និងព្រឹត្តិការណ៍
Electronics
Categories
Electronics
Camera & Photo
Home Audio
Tv & Video
Computers & Accessories
Car & Vehicle Electronics
Portable Audio & Video
Headphones
Accessories & Supplies
Video Projectors
Office Electronics
Wearable Technology
Service Plans
Books
Video Games
Computers
ស្វាគមន៍មកកាន់មន្ទីរ សហវ. ខេត្តព្រះវិហារ
អានបន្ថែម
ដំណឹង និងព្រឹត្តិការណ៏
25/Sep/26
1 ខែ និង 0 ថ្ងៃកន្លងទៅ.
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក មិន ស៊ីថា អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយះប្រព័ន្ធអនឡាញ Zoom Meeting ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣៖ ១-សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។ ២-របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងតភ្ជាប់ទៅទីផ្សារអន្តរជាតិ។ ៣-របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។
ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៦
22/Sep/26
1 ខែ និង 3 ថ្ងៃកន្លងទៅ.
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦, នៅសណ្ឋាគារ សុខាភ្នំពេញ លោក វណ្ណៈ សុធា មន្រ្តីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្ដីពី ឧត្តមានុវត្តន៍នៃការការពារ និងការឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ ក្រោមអធិបតីភាពឯកឧត្ដម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ ២០២៦
17/Sep/26
1 ខែ និង 8 ថ្ងៃកន្លងទៅ.
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមព្រឹត្តការណ៍ "រត់សហគមន៍ផ្លូវកោះកេរ” នៅលើទឹកដីប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិ នៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចូលរួមជាង ១០០០នាក់។
ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៦
17/Sep/26
1 ខែ និង 8 ថ្ងៃកន្លងទៅ.
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែកញ្ញា ឆ្នាំ ២០២៦
16/Sep/26
1 ខែ និង 9 ថ្ងៃកន្លងទៅ.
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីបើកវេទិកាពិគ្រោះយោបល់ស្តីពី ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលខេត្តព្រះវិហារ និងការផ្សព្វផ្សាយកាលបរិច្ឆេទសិក្ខាសាលាសមាហរណកម្ម កម្មវិធី វិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៦
14/Sep/26
1 ខែ និង 11 ថ្ងៃកន្លងទៅ.
ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធី”ចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប” ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប។
ថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៦
11/Sep/26
1 ខែ និង 14 ថ្ងៃកន្លងទៅ.
ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦,ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ កងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបន្ទាត់ព្រំដែន។ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូច នគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ ២០២៦
07/Sep/26
1 ខែ និង 18 ថ្ងៃកន្លងទៅ.
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស. ២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ នាទីព្រឹក, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរ និង លោក លោកស្រី អនុប្រធានការិយាល័យបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស (PFM-TWG) តាមប្រព័ន្ធ Video Zoom ។
ថ្ងៃច័ន្ទ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៦
02/Sep/26
1 ខែ និង 23 ថ្ងៃកន្លងទៅ.
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ និងលោកស្រី សោភ័ណ្ឌ ម៉ូនីកា អនុប្រធានការិយាល័យថវិកា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង សម្រាប់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥” ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគាររាជធានី-ខេត្ត និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធ Video ZOOM។
ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ ២០២៦
19/Aug/26
2 ខែ និង 7 ថ្ងៃកន្លងទៅ.
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៦។ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ នាទីព្រឹក, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។
ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ ២០២៦
13/Aug/26
2 ខែ និង 13 ថ្ងៃកន្លងទៅ.
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម មិន ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្ត និង លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និង លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងសហការី បាននាំយក ទេយ្យទាន ទៀនចំណាំព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១៣ វត្ត ទូទាំងស្រុកឆែប នៅវត្តសុវណ្ណគីរី ហៅ(វត្តឆែប) ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែសីហា ឆ្នាំ ២០២៦
10/Aug/26
2 ខែ និង 16 ថ្ងៃកន្លងទៅ.
ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, លោក សុខ ប៉ូឡូ អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងមិនមែនសារពើភណ្ឌ និងលោក ម៉ៅ ដារ៉ា មន្រ្តីនៃ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំចុះទិន្នន័យសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS ONLINE) នៅសាលាស្រុកជាំក្សាន្ដ។
ថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ ២០២៦
06/Aug/26
2 ខែ និង 20 ថ្ងៃកន្លងទៅ.
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និង លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរ និង លោក លោកស្រីប្រធានការិយាល័យបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom “កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៦” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ ក.ស.ហ.វ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.), បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែសីហា ឆ្នាំ ២០២៦
03/Aug/26
2 ខែ និង 23 ថ្ងៃកន្លងទៅ.
នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និង លោកស្រី សរ សុចិន្ដា ប្រធានការិយាល័យថវិកា និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំ កសហវ. ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”
ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦
30/Jul/26
2 ខែ និង 27 ថ្ងៃកន្លងទៅ.
ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំ “សាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤” ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅ សាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២៦
29/Jul/26
2 ខែ និង 28 ថ្ងៃកន្លងទៅ.
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំ “ពិនិត្យ និងពិភាក្សាលើគម្រោងផែនការចំណូល ចំណាយថវិការបស់រដ្ឋបាលក្រុង ស្រុក ទូទាំងខេត្ត សម្រាប់ឆ្នាំ២០២៧ ” នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ ២០២៦
មើលទាំងអស់
ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
21/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា
ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
21/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ
ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
20/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
20/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
27/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
20/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
20/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
20/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
20/Dec/21
4 ឆ្នាំ និង 10 ខែកន្លងទៅ.
ព័ត៌មានសេដ្ឋកិច្ច
ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
មើលទាំងអស់
ហ្វេសបុក
Media
អ្នកចូលទស្សនាតាមប្រទេស
អាកាសធាតុ
10 day hour by hour Phnum Penh weather