ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែមិថុនា ឆ្នាំ ២០២៣

ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ០៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោកប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានគ.ជ.អ.ប. ក្នុងកិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក​ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធមកពីរដ្ឋបាលក្រុង ស្រុកក្នុង ខេត្តសៀម ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ដែលមានចំនួនប្រមាណជាង២០០នាក់។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្តល់ការណែនាំតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុកនិងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំ រួមមាន មុខងារគ្រប់គ្រងបឋមសិក្សា មត្តេយ្យសិក្សា អប់រំក្រៅប្រព័ន្ធ ការគាំទ្រកិច្ចការរដ្ឋបាលដល់មធ្យមសិក្សា ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡា ដែល បានផ្ទេរទៅឱ្យទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌតាមរយ:អនុក្រឹត្យលេខ១៨២ -១៨៣និង១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ព័ត៌មានទាក់ទង