ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត ដោយបានពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី៨ និងរបាយការណ៍ប្រចាំខែកុម្ភៈ របស់រដ្ឋបាលខេត្តព្រះវិហារ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែកុម្ភះ ឆ្នាំ ២០២៥

ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម​ មិន​ ស៊ី​ថា​ អភិបាលរងខេត្ត ដោយបានពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំសាមញ្ញលើកទី៨ និងរបាយការណ៍ប្រចាំខែកុម្ភៈ​ របស់រដ្ឋបាលខេត្តព្រះវិហារ។

កិច្ចប្រជុំនេះក៏មានដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ,លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ និងអង្គភាពទាំងពីរ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានផ្នែកទាំងពីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត,ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត, ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក នៅសាលប្រជុំប្រាសាទព្រះវិហារ ជាន់ទី៣ សាលាខេត្តព្រះវិហារ។

ព័ត៌មានទាក់ទង