ថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីប្រកាសតែងតាំង លោក ថោង គឹមថេង ជាអភិបាលរងស្រុកជាំក្សាន្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត។
ថ្ងៃសុក្រ
៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ
ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមពិធីប្រកាសតែងតាំង លោក ថោង គឹមថេង ជាអភិបាលរងស្រុកជាំក្សាន្ត
ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ
នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត។
ការតែងតាំងនេះ
គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងរដ្ឋបាលសាធារណៈនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត។
ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ថោង គឹមថេង កន្លងមក
ព្រមទាំងបានជំរុញឲ្យលោកអភិបាលរងថ្មី បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង
ដោយអនុវត្តតាមគោលការណ៍ច្បាប់ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំជាមួយថ្នាក់ដឹកនាំ
និងមន្ត្រីរាជការទាំងអស់។
លោក ថោង
គឹមថេង
បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវខ្ពស់
ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ស្រុកជាំក្សាន្តឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
ព័ត៌មានទាក់ទង