ថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦, លោកស្រី សោភ័ណ្ឌម៉ូនីកា អនុប្រធានការិយាល័យថវិកា និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមពិធីអបអរសាទរយុទ្ធនាការ សំអាតផ្លូវជាតិ ក្រោមប្រធានបទ "ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក" ក្រោមអធិបតីភាព លោកជំទាវ ឃឹមភុន កេសរ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមឯកឧត្តម ឡេង ជីវិន អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ សិស្សានុសិស្ស យុវជន និងជាប្រជាពលរដ្ឋ នៅបរិវេណសាលាខេត្តព្រះវិហារ។
ថ្ងៃសុក្រ
៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា
ឆ្នាំ២០២៦, លោកស្រី សោភ័ណ្ឌម៉ូនីកា អនុប្រធានការិយាល័យថវិកា និងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារបានចូលរួមពិធីអបអរសាទរយុទ្ធនាការ
សំអាតផ្លូវជាតិ ក្រោមប្រធានបទ "ផ្លូវជាតិគ្មានសំរាមផ្លាស្ទិក"
ក្រោមអធិបតីភាព លោកជំទាវ ឃឹមភុន កេសរ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម
គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមានការចូលរួមឯកឧត្តម ឡេង ជីវិន អគ្គនាយក
នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានអភិបាលរងខេត្ត
លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
មន្រ្តីរាជការ សិស្សានុសិស្ស យុវជន និងជាប្រជាពលរដ្ឋ នៅបរិវេណសាលាខេត្តព្រះវិហារ។
យុទ្ធនាការនេះ
រៀបចំឡើងក្នុងគោលបំណងដាស់តឿន និងបំផុសស្មារតី ជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប
ចូលរួមស្រឡាញ់ និងថែរក្សាអនាម័យបរិស្ថាន តាមរយៈការកាត់បន្ថយ
និងការមិនបោះចោលកាកសំណល់ប្លាស្ទិកពាសវាលពាសកាល រួមគ្នាកសាងដងផ្លូវជាតិ
ឱ្យមានភាពបៃតង ស្អាត និងគ្មានការបំពុល ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ដែលមកកម្សាន្តនៅក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តព្រះវិហារ។
ព័ត៌មានទាក់ទង