ថ្ងៃអង្គារ
៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤, លោក ម៉ុម
សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក ប៉េង
សុភ័ក្ត្រា ប្រធានការិយាយ័យ រដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមកម្មវិធីបណ្ដុះបណ្ដាល
ស្ដីពី “ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង
ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា
ក្នុងគោលដៅធ្វើទំនើបកម្ម និង ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក, ក្រុមការងារបានគិតគូរ និង
រៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់អនុវត្តផែនការ
តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២៣
គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និង
ប្រព័ន្ធការពារសុវត្ថិភាព របស់ FMIS ។