ថ្ងៃអង្គារ
៩ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥,
លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ភូមិភារកិច្ចសង្កាត់ប៉ាលហាល
ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី
អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។ ពិធីនេះ
បានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាក្រុងព្រះវិហារ ដោយមានការចូលរួម
ពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត
អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ប្រជាពលរដ្ឋ៨៦៩គ្រួសារ រស់នៅភូមិភារកិច្ច
សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ
មានសេចក្តីសោមន្សរីករាយនិងថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះវិហារ ដែលបានផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់។