នាថ្ងៃពុធ ១១កើត
ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង
០៨:៣០ នាទីព្រឹក, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង,
លោក ប៉េង សុភ័ក្ត្រា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព
និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
រួមទាំងក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតី ឯកឧត្ដម
យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
(កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ
កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ
យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីជំនាញ នៃ
អ.គ.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្ដមអភិបាលរង នៃគណៈ
អភិបាលខេត្តក្រុងចំនួន ២ គឺ ខេត្តព្រៃវែង និងខេត្តកណ្តាល
និងនាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ, លោក លោកស្រីជាតំណាងមកពីអភិបាលក្រុង
ស្រុក រតនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាលខេត្ត
ការិយាល័យអប់រំស្រុក និង ការិយាល័យសុខាភិបាលស្រុក នៃខេត្តទាំង ២, ព្រមទាំង មន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំនេះ
ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានបូកសរុប និងដាក់ចេញនូវយន្តការ និងជំហានបន្ទាប់
សំដៅដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយអង្គប្រជុំ ផងដែរ។