នាថ្ងៃសុក្រ ១១ រោច
ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស. ២០២៥, លោក ម៉ុម
សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក លោកស្រី
អនុប្រធានមន្ទីរ និងលោក លោកស្រីមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ស្ដីពីវឌ្ឍនភាព
និងបញ្ហាប្រឈមដែលមានការប្រទាក់ក្រឡារវាងការដ្ឋានកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល
សម្រាប់ជាធាតុចូលក្នុងរបាយការណ៍តាមដាន និងវាយតម្លៃ ប្រចាំឆ្នាំ២០២៤
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាព
ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.)
និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា
រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ
ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ
មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ ។ កិច្ចប្រជុំនេះ
មានការអញ្ជើញចូលរួមពីតំណាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ,
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ,
ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ.
ព្រមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, និង
រដ្ឋបាលរាជធានី-ខេត្ត។