នាព្រឹកថ្ងៃចន្ទ ១០ រោច ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស. ២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ នាទីព្រឹក, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរ និង លោក លោកស្រី អនុប្រធានការិយាល័យបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស (PFM-TWG) តាមប្រព័ន្ធ Video Zoom ។
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស. ២៥៧០
ត្រូវនឹងថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ នាទីព្រឹក, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
និង លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរ និង លោក លោកស្រី អនុប្រធានការិយាល័យបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងក្រុមការងារបច្ចេកទេស (PFM-TWG)
តាមប្រព័ន្ធ Video Zoom ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ.
និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ជាមួយដៃគូអភិវឌ្ឍ ដើម្បីពិនិត្យ និងពិភាក្សាលើ “វឌ្ឍនភាពប្រចំាត្រីមាសទី ២ ឆ្នាំ
២០២៦ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤” ដោយមានការចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា
ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត,
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ
និងតាមដានលើវឌ្ឍនភាពប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៦
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤
ព្រមទាំងកំណត់វិធានការចាំបាច់ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាព
និងលទ្ធផលគន្លឹះ សម្រាប់ត្រីមាសបន្តបន្ទាប់ ។
ព័ត៌មានទាក់ទង