នារសៀលថ្ងៃពុធ ១៤ កើត
ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, លោក ម៉ុម សុទ្ធារ៉ា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងលោក ស្រី សរ សុចិន្ដា
ប្រធានការិយាល័យថវិកា បានចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា
៩ ខែ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមអធិបតីរបស់
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ.
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ
និងត្រួតពិនិត្យនិងវាយតម្លៃ
ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឳវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្តទាំង ២៥ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។ គោលបំណងនៃកិច្ចប្រជុំនេះ
គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៤
និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព
និងជំរុញបន្ថែមដល់សកម្មភាពដែលមិនទាន់អនុវត្តឬអនុវត្តយឺតយ៉ាវ ក្នុងគោលដៅជំរុញដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព
និងទាន់ពេលវេលា សម្រាប់បន្តត្រៀមរៀបចំនូវផែនការថវិកាអនុវត្តនៅឆ្នាំបន្ទាប់។