នារសៀលថ្ងៃចន្ទ ៩កើត
ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង
១៤:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកស្រី គង់ ណារ៉ែន
អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម “កិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងឯកសារវិភាគមុខងារមន្ទីរ សហវ.”ក្រោមការដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត ។ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក
នៃក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី
ខេត្ត ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា
និងប្រមូលធាតុចូលអោយបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់
មុនដាក់ចូលក្នុងសេចក្តីព្រាងប្រកាស នៃតួនាទី ភារកិច្ចថ្មី
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
ដើម្បីដាក់ឆ្លងជូនថ្នាក់ដឹកនាំពិនិត្យ សម្រេចដ៍ខ្ពង់ខ្ពស់។