នាព្រឹកថ្ងៃព្រហស្បតិ៍
៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យ
រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសាច់ប្រាក់
និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ (CMS) ” ក្រោមអធិបតីភាពលោក សួន វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ
អគ្គនាយកដ្ឋានរតនាគារជាតិ ។ វគ្គបណ្តុះបណ្តាលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាទីរួមខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ។ វគ្គបណ្តុះបណ្តាលនេះបានផ្តល់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសិក្ខាកាមចំនួន ១៣០នាក់មកពីអង្គភាពថវិកា ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។