ជ្រើសរើសភាសា: Khmer Khmer English English
’សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ” ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែសីហា ឆ្នាំ ២០២៤

ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យ រដ្ឋបាលថ្នាក់ក្រោមជាតិបាចចូលរួមពិធីសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សរុបអ្នកចូលរួមប្រមាណ ៣៥០នាក់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អង្គសិក្ខាសាលាទាំងមូលផងដែរថា លិខិត បទដ្ឋានគតិយុត្តដែលយើងទាំងអស់គ្នា កំពុងពិគ្រោះយោបល់តាក់តែងរៀបចំនេះ គឺ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដោយផ្ទាល់ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរូបខ្ញុំឱ្យរៀបចំធ្វើការ ជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាលផ្អែកលើ «កិច្ចព្រមព្រៀងការងារ សម្រាប់ បម្រើការងារនៅតាមអង្គភាពសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាម ភូមិឃុំនៅទូទាំងប្រទេស ដើម្បីធានាការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។

ព័ត៌មានទាក់ទង