រដ្ឋបាលសាលាខេត្តព្រះវិហារ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ប្រព័ន្ធ Microsoft 365 សម្រាប់ការកែលម្អផលិតភាព និងកម្មវិធីផ្ទុកទិន្នន័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តព្រះវិហារ។ វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ។ វគ្គនេះបានរៀបចំឡើងដើម្បីធ្វើការណែនាំទូទៅអំពី Microsoft 365 និងរបៀបបង្កើត គ្រប់គ្រងគណនីប្រើប្រាស់ និងពន្យល់អំពីព័ត៌មានសុវត្ថិភាពដូចជា RBAC ការអនុវត្តតាមស្តង់ដារ ISO និង GDPR ព្រមទាំងការប្រើប្រាស់ប្រព័ន្ធ MFA ដើម្បីបង្កើនសុវត្ថិភាពក្នុងការចូលប្រើគណនី។ បន្ថែមពីនេះ អ្នកចូលរួមក៏បានអនុវត្តផ្ទាល់លើកម្មវិធីផ្សេងៗរបស់ Microsoft 365 ដូចជា Microsoft Word សម្រាប់រៀបចំឯកសារ Microsoft Teams សម្រាប់ទំនាក់ទំនង និងប្រជុំតាមអនឡាញ OneDrive សម្រាប់ផ្ទុក និងចែករំលែកឯកសារ SharePoint សម្រាប់ការសហការនិងគ្រប់គ្រងឯកសារក្នុងក្រុម ព្រមទាំង Planner សម្រាប់រៀបចំ និងតាមដានការងារ។
ព័ត៌មានទាក់ទង