ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦, ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានរៀបចំនិងទទួលការសម្ដែងរបាំត្រុឌនៅក្នុងឪកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

,លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក ឈួន ដានី អនុប្រធានការិយាល័យលទ្ធកម្ម និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី ’វិធាននិងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈ” ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាមសរុបប្រមាណ ១០០ នាក់ ។

ព័ត៌មានទាក់ទង