ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាល និងចែកពូជជ្រូកស្រុក ដល់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់គម្រោង "លើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ" ដល់សហគមន៍ចំនួន៥ រួមមាន៖ សហគមន៍ម្លូព្រៃកឺប ពោធិ៍ ព្រៃអណ្តូងដងផ្លិត ព្រៃទ័ព និងដាតាវឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ស្ថិតនៅ សាលាបឋមសិក្សាម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ ២០២៦

ពិធីសំណេះសំណាល និងចែកពូជជ្រូកស្រុក ដល់គណៈកម្មការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់គម្រោង "លើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ" ដល់សហគមន៍ចំនួន៥ រួមមាន៖ សហគមន៍ម្លូព្រៃកឺប ពោធិ៍ ព្រៃអណ្តូងដងផ្លិត ព្រៃទ័ព និងដាតាវឹក ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ស្ថិតនៅ សាលាបឋមសិក្សាម្លូព្រៃ ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ

គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតមុខរបរបន្ថែម បង្កើនប្រភពចំណូលក្នុងគ្រួសារ និងកាត់បន្ថយការពឹងផ្អែកលើការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វ។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏ជាការជំរុញឱ្យប្រជាសហគមន៍ចូលរួមកាន់តែសកម្ម ជាមួយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។

១៤ មិថុនា ២០២៦

ព័ត៌មានទាក់ទង