ជ្រើសរើសភាសា: Khmer Khmer English English
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦, លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ, លោកស្រី គង់ ណារ៉ែន អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ZOOM ស្ដីពីការពិភាក្សាលើមតិយោបល់របស់អគ្គនាយកដ្ឋាន/អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ យុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃអ.គ.ហ.។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ ២០២៦

ព័ត៌មានទាក់ទង