ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តព្រះវិហារ។
ថ្ងៃសុក្រ
១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា
ឆ្នាំ២០២៦, សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ
សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តព្រះវិហារ។
ក្នុងពិធីសំណេះសំណាលនេះ
សម្តេចតេជោប្រធានព្រឹទ្ធសភា បានសាកសួរសុខទុក្ខ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ
មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តព្រះវិហារ
ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច បម្រើប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនយ៉ាងសកម្ម
នាពេលកន្លងមក។
ជាមួយគ្នានោះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗសំខាន់ៗមួយចំនួន ដើម្បីជាទិសដៅការងារ និងជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តព្រះវិហារ យកទៅអនុវត្តបន្តក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងទ្វេដង។
ព័ត៌មានទាក់ទង